ក្រសួងរ៉ែ និងថាមពល បើកសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី ការទទួលខុសត្រូវបរិស្ថាន និង សង្គម ក្នុងវិស័យប្រេងនៅខេត្តរតនគិរីនាយកដ្ឋានគ្រប់គ្រងគម្រោងសម្បទានប្រេងកាត ក្រសួងរ៉ែ និងថាមពល សហការជាមួយរដ្ឋបាលខេត្តរតនគិរី និង មន្ទីររ៉ែនិងថាមពលខេត្ត បានរៀបចំធ្វើ ។សិក្ខាសាលានេះប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាខេត្តរតនគិរីព្រឹក ថ្ងៃទី៩ ខែមីនា ឆ្នាំ ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ជា ថាវរិទ្ធ អភិបាលរងខេត្តតំណាងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត និងលោក អ៊ាង ណាន ប្រធាននាយកដ្ឋានគ្រប់គ្រងគម្រោងសម្បទានប្រេងកាត តំណាងឯកឧត្តម ម៉េង សក្តិធារ៉ា រដ្ឋលេខាធិការ នៃក្រសួងរ៉ែ និងថាមពល។មានប្រសាសន៍បើកសិក្ខាសាលានាឱកាសនេះលោក អ៊ាង ណាន បានលើកឡើងថាចក្ខុវិស័យ របស់ក្រសួងរ៉ែ និងថាមពល គឺធ្វើឲ្យសម្រេចបាននូវភាពល្អប្រសើរនូវការគ្រប់គ្រង និងប្រើប្រាស់សក្ដានុពលធនធានប្រេងកាត និងផលិតផលប្រេងកាតរបស់ជាតិ ដើម្បីកាត់បន្ថយភាពក្រីក្រ និងជំរុញលើកកម្ពស់វឌ្ឍនភាពសង្គមប្រកបដោយសមធម៌ គោរពតាមតម្រូវការចាំបាច់របស់សហគមន៍មូលដ្ឋាន និងឧត្តមានុវត្តជាអន្តរជាតិ ព្រមទាំងធានាការពារនិរន្តភាពនៃបរិស្ថានធម្មជាតិ ។លោក អ៊ាង ណាន បន្តថា ទស្សន:វិស័យនិងក្របខ័ណ្ឌក្រសួង គឺប្រកាន់ភាពជាដៃគូរយ៉ាង ជិតស្និទ្ធិ និងប្រកបដោយទំនុកចិត្តរវាងផ្នែកសាធារណ: បណ្ដាញសង្គមស៊ីវិល និងផ្នែកឯកជន ជាកត្តាកំណត់ភាពជោគជ័យ និងធានាបាននូវផលប្រយោជន៍យូរ អង្វែងរបស់ជាតិ នៅក្នុងការអភិវឌ្ឍវិស័យប្រេងកាតនេះ។នៅពេលយើងអាចវាយតម្លៃថា ការអនុវត្តកម្មវិធីកំណែទម្រង់សំខាន់ៗក្នុងវិស័យប្រេងកាត ត្រូវបានអនុវត្តប្រកបដោយការព្យាយាម យកចិត្តទុកដាក់ខ្ពស់ និងទទួលបានផលជាទីមោទន: ហើយត្រូវបានបន្តយកចិត្តទុកដាក់លើការអនុវត្តសកម្មភាពជាអាទិភាពសំខាន់ៗ ការកសាងសមត្ថភាព ស្ថាប័ន ការពង្រឹងប្រសិទ្ធិភាពអភិបាលកិច្ច និងការគ្រប់គ្រងប្រតិបត្តិការ ប្រេងកាត រៀបចំគោលនយោបាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត និងរៀបចំស្ថាប័ន បណ្ដុះបណ្ដាល និងកសាងសមត្ថភាពមន្ត្រីរាជការ ថែមទាំងរៀបចំយន្តការនិងក្របខ័ណ្ឌ អនុវត្តន៍ដើម្បីពង្រឹងស្តង់ដារសុវត្តិភាពបរិស្ថាននិងសង្គម និងវាយតម្លៃយុទ្ធសាស្រ្តនៃផែនការបរិស្ថាន ក្នុងគម្រោងប្រេងកាត។ថ្លែងនៅក្នុងឱកាសនេះផងដែរ ឯកឧត្តម ជា ថាវរិទ្ធ បានលើកឡើងថា តាមរយៈសិក្ខាសាលានេះលោក លោកស្រី នាងកញ្ញា និងសិស្សនិស្សិតទាំងអស់ នឹងបានយល់ដឹងកាន់តែទូលំទូលាយពី “ការទទួលខុសត្រូវបរិស្ថាននិងសង្គមក្នុងវិស័យប្រេងកាត” និងការងារដែល ក្រសួងរ៉ែនិងថាមពល កំពុងអនុវត្ត ក៏ដូចជាទទួល បាននូវចំណេះដឹងផ្សេងៗពីវិស័យប្រេងកាត ដែលវាគ្មិននឹងចែករំលែកនាពេលបន្តិចទៀតនេះ។ហើយសង្ឃឹមដែរថាសិក្ខាកាមទាំងអស់នឹងទទួលបានការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យប្រេងកាតរបស់យើងឲ្យកាន់តែរីកចំរើន ដើម្បីយើងអាចប្រើប្រាស់ធនធានទាំងនេះក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិយើងប្រកបដោយតម្លាភាព និងប្រសិទ្ធភាព៕
សិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី”ការទទួលខុសត្រូវបរិស្ថាននិងសង្គមក្នុងវិស័យប្រេងកាត”
- 12
- ដោយ sengkim
អត្ថបទទាក់ទង
-
អភិបាលខេត្តរតនគិរីអញ្ជើញបើកការដ្ឋានជួសជុលផ្លូវជាតិលេខ៧៨-៥ ក្រាលកៅស៊ូប្រភេទDBST ក្នុងភូមិសាស្រ្ត ស្រុកតាវែង
- 12
- ដោយ sengkim
-
សិក្ខាសាលាស្ដីពី “ទិសដៅនៃការពង្រឹងយន្តការនិងគោល ការណ៍នយោបាយព័ត៌មាន” បិទបញ្ចប់ដោយជោគជ័យ
- 12
- ដោយ sengkim
-
ប្រធានក្រុមប្រឹក្សាខេត្ត បានកោតសរសើរមន្ទីរអង្គភាព អាជ្ញាធរពាក់ព័ន្ធ ដែលបានខិតខំ អស់កម្លាំងកាយចិត្តក្នុងការបម្រើផល ប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួនបានយ៉ាងល្អប្រសើរ នាពេលកន្លងមក
- 12
- ដោយ sengkim
-
ឯកឧត្តម ញ៉ែម សំអឿន អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារមន្ទីរ អប់រំ យុវជន និងកីឡា សម្រាប់ឆ្នាំសិក្សា ២០២១-២០២២ និងលើកទិសដៅឆ្នាំសិក្សា២០២២-២០២៣
- 12
- ដោយ sengkim
-
សារាចរ ស្តីពីការរៀបចំយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣»
- 12
- ដោយ sengkim
-
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំសម្តែវនូងមោទនៈភាពចំពោះជោគជ័យក្នុងការអនុវត្តការងារអប់រំយុវជន និងកីឡាខេត្តរតនគិរី
- 12
- ដោយ sengkim
-
ឯកឧត្តម ញ៉ែម សំអឿន អញ្ជើញចែកវិញ្ញាបន បត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋភូមិប៉ាអរ ឃុំឯកភាព ស្រុកអូរជុំ
- 12
- ដោយ sengkim
-
ខេត្តរតនគិរីប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១២ ក្រោមប្រធានបទ “ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល”
- 12
- ដោយ sengkim
-
កិច្ចប្រជុំសាមញ្ញលើកទី៤៣ ប្រចាំខែកុម្ភៈ ឆ្នាំ២០២៣ របស់គណៈកម្មាធិការពិគ្រោះប្រធានគណៈកម្មាធិការពិគ្រោះយោ បល់ស្ត្រីនិងកុមារ(គ.ក.ស.ក)
- 12
- ដោយ sengkim
-
កិច្ចប្រជុំស្ដីពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និង កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ងាយរងគ្រោះក្នុងអំឡុងពេលជំងឺកូវីដ១៩ សម្រាប់ខេត្តរតនគិរី
- 12
- ដោយ sengkim