រដ្ឋបាលខេត្តរតនគិរី

Ratanakiri Administration
ស្វែងរក

កិច្ចប្រជុំរវាងគណៈបញ្ជាការឯកភាពខេត្តរតនគិរី និងគណៈប្រតិ​ភូក្រសួងមហាផ្ទៃ ស្តីពី ការចុះសួរសុខទុក្ខ និងពិនិត្យសកម្មភាពការងាររបស់កងកម្លាំងនគរបាលការពារព្រំដែន

  • 1.2ពាន់
  • ដោយ vechet

នៅសាលាខេត្តរតនគិរី នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ រដ្ឋបាលខេត្តរតនគិរី ដឹកនាំដោយ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្ត បានទទួលបដិសណ្ឋារកិច្ច និងជួបប្រជុំជាមួយគណៈប្រតិភូនៃក្រសួងមហាផ្ទៃ ដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍  សំរិទ្ធ ឌី រដ្ឋលេខាធិកាក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ឯកឧត្តម ថង សាវុន ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពខេត្ត បានរាយការណ៍អំពីស្ថានភាពភូមិសាស្ត្រ ក្នុងខេត្ត ព្រមទាំងសភាពការ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សភាពការណ៍គណបក្សនយោបាយ មានភាពល្អប្រសើរក្នុងរយៈពេលកន្លងមកនេះ។

លោកឧត្តមសេនីយ៍ទោ  យិន ចំណាន ស្នងការនគរបាលខេត្ត បានរាយការណ៍ផងដែរអំពីស្ថានភាពកងកម្លាំងនគរបាល និងលទ្ធផលនៃការអនុវត្តរាល់បទបញ្ជារបស់ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំជាតិ ក្នុងការរក្សាឲ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការងារបង្ក្រាបបទល្មើសផ្សេងៗ សំដៅលើកកម្ពស់សុវត្ថិភាពសង្គម និងទប់ស្កាត់ឲ្យបានរាល់ឧបាយកលបំផ្លិចបំផ្លាញស្ថិរភាពសង្គម។

ឯកឧត្តម នាយឧត្តមសេនីយ៍  សំរិទ្ធ ឌី រដ្ឋលេខាធិកាក្រសួងមហាផ្ទៃ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំនូវផែនការចំនួន៧ចំណុច ដល់គណៈបញ្ជាការឯកភាពខេត្ត កម្លាំងពាក់ព័ន្ធ ក្នុងគោលដៅរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ លុបបំបាត់នូវភាពអសកម្ម អនាធិបតេយ្យ លើកកម្ពស់ស្មារតីទទួលខុសត្រូវប្រកបដោយភាពម៉ឺងម៉ាត់តាមគោលការណ៍ច្បាប់។

អត្ថបទទាក់ទង