ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរនគិរីនិងជាប្រធានគណកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋភូមិប៉ាអរ ឃុំឯកភាព ស្រុកអូរជុំចំនួន ៤១៤ វិញ្ញាបនបត្រ ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ប្រធាន អនុប្រធានមន្ទីរភាព
ជុំវិញខេត្ត ព្រមទាំងអាជ្ញាធរស្រុក ឃុំភូមិជាច្រើនរូបទៀតផងដែរ។
តាមរបាយការណ៍របស់ លោក ទឹម មុនីរ័ត្ន អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តរតនគិរី បានអោយដឹងថា វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៤១៤ វិញ្ញាបនបត្រ ដែលនឹងចែកជូនបងប្អូនប្រជាពលរដ្ឋនាពេលនេះ មានដីលំនៅដ្ឋានចំនួន១៧៣ វិញ្ញាបនបត្រ,ដីកសិកម្មចំនួន ២៣៨ វិញ្ញាបនបត្រ,ដីរដ្ឋចំនួន ០៣ វិញ្ញាបន
បត្រ។
មានប្រសាសន៍សំណេះសំណាលជាមួយពុកម៉ែបងប្អូនប្រជាពលរដ្ឋនាឱកាសនេះឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីបានលើក ឡើងថា ការងារចុះបញ្ជីដីធ្លីមានខណៈជាប្រព័ន្ធពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋ ដែលជាម្ចាស់ដី ដើម្បីបាននូវសិទ្ធិស្របច្បាប់ និងលុបបំបាត់នូវ វិវាទកម្ម ភាពច្បាស់លាស់ក្នុងការកំណត់អំពីទំហំដី ព្រំ ប្រទល់ដី ជាពិសេសអាចប្រើប្រាស់ផ្សេង ទៀតតាមការដែលអាចប្រើបាន។
ឯកឧត្តម បានបន្តថា ការចុះបញ្ជីដីធ្លីកម្មសិទ្ធិនាពេលបច្ចុប្បន្ននេះ ក៏ដោយសារតែប្រទេស ជាតិមានសុខសន្តិភាព ទើបធ្វើឱ្យពុកម៉ែបងប្អូន មានសិទ្ធិអាចប្រកបមុខរបបផ្សេងៗហើយចេះរស់នៅប្រកបដោយសុខដុមនីយកម្ម ដោយមិនមានការភ័យខ្លាច។ដូចនះសន្តិភាពជាមូលដ្ឋាន គ្រឹះនៃការអភិវឌ្ឍន៍។ ទាំងនេះគឺជាការដឹកនាំក្រោមម្លប់សន្តិភាពដ៏ខ្ពង់ខ្ពស់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេ
នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាដែលបានដឹកនាំប្រទេសឱ្យមានសុខសន្តិភាព មានការរីកចម្រើន និងអភិវឌ្ឈន៍លើគ្រប់វិស័យ។
ឯកឧត្តម អភិបាលខេត្ត ក៏សូមកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការរបស់មន្ទីរ រៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្ត ដែលបានយកចិត្តទុកដាក់បំពេញ ការងារបានយ៉ាងល្អប្រសើរ។ ដូចគ្នាផងដែរ ក៏សូមថ្លែង អំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានយកចិត្តទុកដាក់ចូលរួមក្នុងការងាចុះបញ្ជីដីធ្លីឱ្យសម្រេចបាន នូវលទ្ធផលល្អប្រសើររហូតមកដល់ពេលនេះ៕